កិច្ចប្រជុំវគ្គបណ្តុះបណ្ដាល ហ្វឹកហ្វឺន អប់រំអំពីវិន័យសីលធម៌ អាកប្បកិរិយា ដល់កម្លាំងសមត្ថកិច្ច និងប្រជាការពារ ក្នុងស្រុកស្ទឹងត្រង់!

0

(កំពង់ចាម)៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានបើកវគ្គបណ្ដុះបណ្ដាល ហ្វឹកហ្វឺន អប់រំអំពីវិន័យ សីលធម៌ អាកប្បកិរិយា និងពាក្យសម្ដី ក្នុងពេលបំពេញភារកិច្ចការងារ ឬទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដល់ប្រជាការពារ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង និងជាប្រធានក្រុមការងារដឹកនាំពង្រឹង តាមដាន ត្រួតពិនិត្យ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងមានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ នៅសាលប្រជុំធំ នៃរដ្ឋបាលស្រុកស្ទឹងត្រង់។
សមាសភាពចូលរួម:
១.លោកវរសេនីយ៍ទោ ជុន ប៊ុនជឿន អធិការរង (គ្រូបង្គោល)
២.លោកវរសេនីយ៍ទោ សឿន ទិត អធិការរង (គ្រូបង្គោល)
៣.លោកវរសេនីយ៍ត្រី ម៉ាប់ សុផាត អធិការរង (គ្រូបង្គោល)
៤.លោកវរសេនីយ៍ត្រី ហាក់ គឹមហ៊ុន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមកោះស្នា(គ្រូបង្គោល)
៣.លោកនាយផ្នែកចំណុះផែនការងារសេនាធិការ
មានសិក្ខាកាមចូលរួម:
១.កម្លាំងនគរបាលក្របខ័ណ្ឌថ្មីចំនួន ០៦រូបស្រី ០០រួប
២.ប្រជាការពារ ចូលរួមចំនួន ៦៨នាក់ ស្រី ០០នាក់ ។
*សរុប :* សិក្ខាកាមចូលរួម:
ចំនួន៧៤នាក់ ស្រី ០០នាក់ ។
*សរុបបូកយោងសិក្ខាកាមទាំង២វគ្គមាន:*
_កម្លាំងនគរបាលចំនួន ១៥នាក់ស្រី ០០នាក់
_កម្លាំងប្រជាការពារចំនួន ២០២នាក់ស្រី០០នាក់។
*ខ្លឹមសាររួមមាន
_អានសេចក្តីណែនាំ ស្ដីពីការចាត់តាំងចលនាការពារ សន្តិសុខមាតុភូមិ (ចលនាប្រជាការពារ) លេខ០១៨ ស.ណ.ន ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
_អំពីវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់ក្រសួងមហាផ្ទៃ
_ផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៤ លេខ០១០ របស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១
_ផ្សព្វផ្សាយអំពីក្រមសីលធម៌សម្រាប់យោធិនកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត
(ម៉ោង០៧.៣០នាទី ដល់ម៉ោង១១.០០នាទី) ។
*អំពីលំហាត់របៀប*
១.កាយវិការសម្រាក
២.កាយវិការប្រុង
៣.កាយវិការឆ្វេង បែរស្ដាំបែរ និងត្រឡប់ក្រោយបែរ
៤.កាយវិការប្រជុំជួរ បណ្ដោយ និងជួរទទឹង
៥.កាយវិការគារវកិច្ច ឬការគោរពគំនាប់ ។ (ម៉ោង១៣.៣០នាទី ដល់ម៉ោង១៦.០០នាទី) ។

Leave A Reply

Your email address will not be published.