កម្លាំងប្រដាប់អាវុធទាំង3ប្រភេទចុះជួយទប់ច្រាំងទន្លេនៅស្រុកកោះសូទិន កំពង់ចាម!
នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្រោមការចង្អុលបង្ហាញពីឯកឧត្ដមអ៊ុនចាន់ដាអភិបាលខេត្ត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជវុធហត្ថខេត្តចាមបញ្ជាអោយលោកវរសេនីយ៍ឯក សែម ហាក់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកោះសូទិន សហការជាមួយ កម្លាំងទាំងបី អាជ្ញាធរ មន្រ្តីរាជការ ក្នុងស្រុកកោះសូទិន ។
ដឹកនាំដោយ ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ។
បានចុះជួយប្រជាពលរដ្ឋងាយរងគ្រោះដោយសារបាក់ច្រាំងទន្លេចំនួនជាង២០០គ្រួសារ ដែលផលប៉ះពាល់ច្រាំងមានទទឹងចំនួន២ទៅ៣.៥ម៉ែត្រនិង បណ្ដោយប្រវែង ៦២ម៉ែត្រ ស្ថិតនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្នុងនោះកងកម្លាំងបានយកបាយច្រកខ្សាច់ពង្រាយទប់ច្រាំងនិងជន្លៀសប្រជាជនចេញព៏កន្លែងងាយរងគ្រោះ៕