មេឈ្មួញឈើឈ្មោះ ចែលាង និងផល្លា បន្តដឹកឈើយ៉ាងកក្រើកព្រៃ ខណៈដែលមន្ត្រីជំនាញដែនជម្រកសត្វព្រៃកែវសីម៉ាបានត្រឹមរក្សាភាពស្ងៀមស្ងាត់!

0

 

(ខេត្តមណ្ឌលគិរី)៖ បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីម៉ា នៅតែបន្តកើតមានពេញបន្ទុក​ ខណៈដែលសមត្ថកិច្ចមន្ត្រីជំនាញមិនធ្វើការបង្រ្កាបសោះ រីឯក្រុមឈ្មួញឈើបានដៃបន្តការកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនតាមគោយន្ត កែច្នៃ និងគោយន្តកន្ត្រៃ យ៉ាងកក្រើកព្រៃ។

គួរជម្រាបថា បុគ្គលជើងខ្លាំងពីរនាក់ ដែលគេស្គាល់ថា ឈ្មោះ(ចែលាង) និងឈ្មោះ (ផល្លា) ល្បីល្បាញខាងរកស៊ីកាប់បំផ្លាញ និងជួញដូរព្រៃឈើខុសច្បាប់ នៅតែអាចបន្តដឹកឈើយកទៅលក់ បានយ៉ាងរលូនដោយមិនខ្លាចញញើតនិងច្បាប់សោះឡើយ។

មហាជនដាក់ការសង្ស័យថា ឬក៏មេឈ្មួញទាំងពីរខាងលើមានក្នុងបង្អែកធំហើយមើលទៅ បានជាសមត្ថកិច្ចមន្ត្រីជំនាញមិនហ៊ានប៉ះពាល់ពួកគេ។

កាលពីថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2024 វេលាម៉ោង 5:30 នាទីល្ងាច សារព័ត៌មានយើងបានប្រទះឃើញ ក្រុមគោយន្តកែច្នៃ និងគោយន្តកន្ត្រៃដឹកឈើកាត់មុខស្នាក់ការបរិស្ថានរហ៊ូត ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី យកមកស្តុកទុកនៅផ្ទះមេឈ្មួញឈ្មោះ ចែលាង ដែលស្ថិតនៅភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីចែកចាយលក់បន្តទៅ ឲ្យក្រុមរថយន្តសាំយ៉ុងយកទៅលក់តាមបណ្ដាខេត្តនានា។

យ៉ាងណាមិញ នៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2024 សារព័ត៌មានយើង បានទូស័ព្ទសុំការបំភ្លឺពី លោក ណាង ប្រធានស្នាក់ការបរិស្ថានរហ៊ូត លោកបានឆ្លើយថា “មិនបានដឹងនឹងមិនបានឃើញនោះទេ ព្រោះខ្ញុំទើបប្ដូរមកកាន់នៅទីនេះ”។

លោកបានបន្តទៀតថា “ប្រសិនបើជាបងឃើញរាយការណ៍មកខ្ញុំ ខ្ញុំនឹងចុះទៅបង្ក្រាបភ្លាម”។

ទោះជាយ៉ាងណា ទង្វើនេះបានបង្ហាញការសង្ស័យយ៉ាងច្បាស់ថា លោក ណាង ប្រធានបរិស្ថានរហ៊ូត អាចហ្នឹងត្រូវថ្នាំសន្ដំ របស់មេឈ្មួញឈើទាំងពីរខាងលើហើយមើលទៅ បានជាព្រិលភ្នែកធ្វើមើលមិនឃើញ សកម្មភាព ម៉ូតូដឹកឈើ និងគោយន្តកែច្នៃទាំង សម្លេងលាន់ឮរំពងព្រៃ ក្នុងមួយយប់ៗ។

វាជារឿងធម្មតាទៅហើយ រវាងមន្ត្រីជំនាញមូលដ្ឋាន ដែលឃុបឃិតគ្នាជាមួយឈ្មួញឈើរកស៊ីខុសច្បាប់ ប៉ុន្តែពលរដ្ឋកម្ពុជា សុំស្នើដល់ថ្នាក់ដឹកនាំ មេត្តាជួយលុបបំបាត់ទង្វើទាំងនេះ កុំឱ្យមានតទៅទៀត។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងសូមគោរពរាយការណ៍ជូន លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី សូមមេត្តាមានប្រធានការជាបន្ទាន់ បើពុំដូច្នោះទេព្រៃឈើមុខជារលាយហិនហោចហើយអស់ជាមិនខានឡើយ៕

Leave A Reply

Your email address will not be published.