មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ចូលរួមបុណ្យកាន់បិណ្ឌ វេនទី១២ ក្នុងវត្តជោតនារាម ហៅវត្តគរ ស្ថិតក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ!
កំពង់ចាម ៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤
លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងលោកស្រី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ។
បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌ វេនទី១២ ក្នុងវត្តជោតនារាម ហៅវត្តគរ ស្ថិតក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
និងបាននាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនសដល់ព្រះសង្ឃ រួមមាន៖
-ទឹកសុទ្ធ២០កេស
-មី ២០ កេស
-អង្ករ ២បេ=១០០kg
-ទឹកក្រូច២០កេស
-ថវិកាកសាង៤លានរៀល
-ថវិកាជូនតាជីយាយជីអស់២លានរៀល ។