សមរភូមិក្រោយ គាំទ្រសមរភូមិមុខ ក្នុងនាមខ្មែរ បេះដូងខ្មែរ!

0

កំពង់ចាម៖កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូសាលាខេត្ត អមដំណើដោយលោកឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ ថវិកាប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកអ៊ុន ចាន់ដា បានសុំការយោគយល់ អធ្យាស្រ័យពីកងកម្លាំង ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ដែលរយៈពេល២ឆ្នាំនេះប្រតិភូសាលាខេត្តកំពង់ចាម មិនបានចុះមកសួរសុខទុក្ខដោយផ្ទាល់ ព្រោះដោយសារជំងឺកូវីដ១៩ ឆ្លងរាតត្បាតខ្លាំង។ ប៉ុន្តែទោះជាយ៉ាងរដ្ឋបាលខេត្តមិនបានព្រងើយកន្តើយនោះទេ គឺបានចែករំលែកធនធាន ទោះតិចតួចក្តី គឺក្នុងន័យចូលរួមដោះស្រាយការខ្វះខាតអង្គភាពបានមួយផ្នែកដែរ។

អំណោយដែលនាំមកចែកជូននៅពេលនេះរួមមាន នាយទាហាន នាយទាហានរង និងពលទាហានចំនួន ១.៤៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល ឧបត្ថម្ភទីបញ្ជាការកងពលថវិកាចំនួន ៥៧លានរៀល ត្រីខកំប៉ុងចំនួន ១០០កេស ទឹកក្រូច ១០០កេស មីចំនួន ៣០០កេស ម៉ាស់ចំនួន ៣មុឺនម៉ាស់ ចេកអំបូងលឿងចំនួន ១០០កេស និងថ្នាំពេទ្យមួយចំនួន។ ចំឡែកលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឧបត្ថម្ភស្រាបៀរចំនួន ៨០កេស។

សូមបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ មានតួនាទីឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងសមូរភូមិទិសទី២ ខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

 

Leave A Reply

Your email address will not be published.