អភិបាលខេត្តកំពង់ចាមលើកឡើងថាបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តគឺអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងទៅ!
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តគឺអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកន្លងទៅថ្មីៗនេះ ដូចជាបទល្មើសព្រហ្មទណ្ឌ បទល្មើស ការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង បទល្មើសេដ្ឋ កិច្ច ករណីគ្រោះថ្នាក់ចរាចរ គឺសមត្ថិកិច្ចជំនាញនៅក្នុងខេត្ត គឺបង្ក្រាបបានទាំងស្រុង និងធានា បាននូវសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះគឺធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញ លើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ វិស័យពាក់ព័ន្ធចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនទៀត។
*** នៅក្នុងកិច្ចប្រជុំ សាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានសំដែងនូវភាពជោគជ័យមួយចំនួនជាក់ស្តែងក្នុងព្រឹត្ត ការណ៍ អុំទូក ចេញព្រះវស្សា ប្រគុំតន្ត្រី តាំងពិព័រណ៌ និងកម្មវិធីផ្សេងៗទៀតគឺសមត្ថកិច្ច យើងក៏គ្រប់គ្រងសភាពការណ៍បានល្អប្រើសើរផងដែរនិងបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងរយៈពេល៣ថ្ងៃដែលមានប្រជាពលរដ្ឋទស្សនាចំនួនប្រមាណជាង៤៧ម៉ឺននាក់។ ជាមួយគ្នានេះឯកឧត្តមក៏គត់សម្គាល់ទៅលើចំនួនសិស្សដែលបានប្រឡងគឺមានការកើនឡើងទាំងចំនួនបេក្ខជន និងចំនួនអ្នកជាប់និទ្ទេសA។ ហើយចំណែកឯប្រជាពលរដ្ឋទទួល រងបញ្ហា ការប៉ះពាល់ ដោយជំនន់ទឹកទន្លេ និងទឹកភ្លៀងក៏បានជួយសង្គ្រោះទាន់ពេលវេលា និងបាន ផ្តល់ជា ស្រូវពូជដល់របស់រាជរដ្ឋាភិបាលជូនដល់ពលរដ្ឋជាច្រើនរយតោនផងដែរ។
***សូមបញ្ជាក់ជូនថានៅក្នុងកិច្ចប្រជុំក៏បានលើកយករបៀបវារៈសំខាន់ចំនួន៥រួមមាន ១-ការ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិ ទី៤ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការ អនុវត្តការងារប្រចាំខែ តុលានិងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តកំពង់ចាម។៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកំពង់ចាម និងទី៥ គឺបញ្ហាផ្សេងៗ៕