សិស្សស្រីសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងនិងម្ដាយស្ដីបន្ទោសបន្តិចបន្តួចមិនចូលរៀនគួរកុំព្យូទ័រ បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

0

 

ភ្នំពេញ ៖ យុវតីជាសិស្សសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចថាមិនពញរមចូលរៀនគួរកុំព្យូទ័រ ក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារបណ្ដាលអោយទឹកគួចលិចបាត់ឈឹង បង្កការភ្ញាក់ផ្អើលស្ថិតត្រង់លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយកាលពីម៉ោង ២រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ចង្វា ។

យុវតីដែលលោតទឹក ឈ្មោះ រុំ ជីង ជីង អាយុ១៣ឆ្នាំ ជាសិស្សសាលាប៊ែលធី អន្ដរជាតិ រៀនថ្នាក់ទី៨ង១។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការនៅគោលគោលស្ពានជ្រោយចង្វា បានឱ្យដឹងថាមុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍ប្រាប់ថា មានយុវតីម្នាក់ ជាសិស្សសាលាជិះម៉ូតូមកលោតទឹកនៅលើស្ពានជ្រោយចង្វារលិចបាត់ទៅហើយ ។ មន្ត្រីបានធ្វើដំណើរមកទីតាំងខាងលើក៏ឃើញតែម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌ក្រហមពាផ្លាកលេខ ភ្នំពេញ 1KY. 7792 ស្បែកជើងមួយគូររួមទាំងកាត្តាបស្ពាយមួយផង សមត្ថកិច្ចក៏បានឆែកមើលឃើញកាត១សន្លឹក ជាកាតសិស្ស សាលាប៊ែលធី អន្ដរជាតិ ដែលមាន ឈ្មោះ រុំ ជីង ជីង រួចក៏យកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្ដិ៍ននគបាលជ្រោយចង្វារជាបណ្ដោះអាសន្ន ។

បន្ទាប់ពីលឺថាមានករណីក្មេងស្រីម្នាក់ជាសិស្សសាលាបានមកលោតទឹកលើស្ពានជ្រោយចង្វា មានលោកពូម្នាក់ជាអ្នករត់កង់បីត្រូវជាអ៊ុំយុវតីខាងលើ បានមកសួរនាំនិងបានមើលកាត រួចក៏ប្រញាប់យកទូរស័ព្ទទំនាក់ទំនងទៅឳពុកម្ដាយភ្លាមក៏បានប្រាប់ថា ជីង ជីង បានលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារលិចបាត់ទៅហើយ ។ បន្ទាប់ពីទទួលដំណឹងថាកូនរបស់ខ្លួនបានលោតទឹកសម្លាប់ខ្លនពីលើស្ពានជ្រោយចង្វារ ឪពុកម្តាយក៏បានជិះកង់បីមកដល់កន្លែងកើតហេតុភ្លាម ។

ប្រភពព័ត៌មានពីឳពុកម្ដាយបានប្រាប់ឱ្យដឹងថា មុនពេលដែលកូនរបស់គាត់បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារនេះ ដោយសារតែពយគគាត់ស្ដីបន្ទោសរឿងគេចសាលាមិននៅរៀនគួរ កុំព្យូទ័រ បន្ទាប់ពីមានគ្រូនៅសាលាប្រាប់ថាកូនរបស់គាត់មិនឃើញមករៀនគួរទេទើបគាត់បនទូរស័ព្ទស្ដីបន្ទោសអោយបន្តិចបន្តួច ដោយមិនគិតស្មានថាកូនរបស់គាត់មកលោតទឹកសម្លាប់ខ្លួនបែបនេះសោះ ។

ក្រោយពេលដែលមានឪពុកម្ដាយ សាច់ញាតិរបស់យុវតីបានមកដល់ហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារក៏បានប្រគល់ម៉ូតូយុវតីឱ្យទៅឪពុកម្ដាយវិញនិងបន្តរកសាកសពទៀត៕

Leave A Reply

Your email address will not be published.