ទាហានអាមេរិក៤នាក់រងរបួស ក្រោយរងការវាយប្រហារនៅស៊ីរី!
ទាហានអាមេរិកបួននាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចតម្រង់ទៅលើមូលដ្ឋានទ័ពអាមេរិកមួយ នៅភាគខាងកើតនៃប្រទេសស៊ីរី នេះបើយោងតាមក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម Daesh/ISIS កាលពីថ្ងៃសៅរ៍។
ក្រុមចម្រុះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងចម្រុះនៅភូមិ Green Village ភាគខាងកើតប្រទេសស៊ីរីបានទទួលការបាញ់ប្រហារដោយប្រយោលចំនួនពីរលើក ដែលបានវាយប្រហារអគារគាំទ្រចំនួនពីរ”។
ដែលបណ្ដាលឲ្យសមាជិកសេវាអាមេរិកបួននាក់រហរបួសស្រាល និងរបួសខួរក្បាល។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយថា ជនដៃដល់មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយបន្ថែមថា ក្រុមប្រដាប់អាវុធ Shia គាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេសង្ស័យថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕