អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម

0

 

ខេត្តកំពង់ចាម ៖ បន្ទាប់ពីបានទទួលគោលការណ៍ការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួចមក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា ការងារពាក់ព័ន្ធការរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងក្រុងកំពង់ចាម ក៍ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ។ កិច្ចប្រជុំពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ តំណាងក្រសួងក្រសួងទេសចរណ៍, ព្រមទាំងអាជ្ញាធរក្រុងស្រុក និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ចាប់ដៃគូ ដើម្បីអភិវឌ្ឍន៍វិស័យទេចរណ៍ ក្នុងខេត្តកំពង់ចាម សំដៅនាំមកនូវភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋមកលេងកំសាន្ត ឱ្យកាន់តែមានភាពរីកចម្រើន។

 

ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា៖ ក្រុងកំពង់ចាម គឺមានសក្តានុពលទៅលើ វិស័យទេសចរណ៍ មានការទាក់ទាញ ដែលជាទីក្រុងបុរាណមួយមានវ័យចំណាស់ ជាក់ស្តែង ពេលមានកម្មវិធីបុណ្យផ្សេងៗ គឺតែងតែមានបងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយយ៉ាងច្រើន។ ដូច្នចេះ ចំពោះគម្រោងនៃការរៀបចំវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តកំពង់ចាម បានចាប់ដៃគូជាមួយនាក់ពានក់ព័ន្ធជាច្រើនដើម្បីអភិវឌ្ឍន៍ផងដែរ។

 

ដើម្បីបានជាធាតុចូលនៃផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ក៍បានធ្វើបទបង្ហាញទៅលើ ការងារគ្រប់គ្រងដែនដីរដ្ឋបាល គម្រោងអភិវឌ្ឍន៍ ប្រសាទនគរបាជ័យ គម្រោងអភិវឌ្ឍន៍ រមណីយ៍ដ្ឋានភ្នំប្រុស-ភ្នំស្រី គម្រោងសាងសង់ឆ្នេរមាត់ទន្លេ គម្រោងសាងសង់សារៈមន្ទីរខេត្តកំពង់ចាម  គម្រោងសាងសង់ផ្សារអ៊ីអន គម្រោងកំពង់ផែទេសចរនៅក្រុងកំពង់ចាម និងផ្សាររាត្រី ក្រុងកំពង់ចាម និងបទបង្ហាញអំពីទីលានចាក់សម្រាម ប្រព័ន្ធលូ អាងទឹកចម្រោះទឹកកខ្វក់ផងដែរ៕

Leave A Reply

Your email address will not be published.