លោក ថេង ឆេងលីម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់ដឹកនាំសហការីចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ
ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃសៅរ៍៩រោចខែផល្គុនឆ្នាំរោង ឆស័កព.ស២៥៦៨ត្រូវថ្ងៃទី២២ខែមីនាឆ្នាំ២០២៥ លោកថេង ឆេង លីមប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រែកកក់បានដឹកនាំសមាជិក សមាជិកាក្រុមការងារថ្នាក់ខេត្តនិងក្រុមការងារថ្នាក់មូលដ្ឋានឃុំ,ភូមិ ,យុវជនឃុំចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន១៤គ្រួសារ ស្ថិតនៅ ភូមិអូរប្រាំទី១ចំនួន៥គ្រួសារ ,ភូមិអូរប្រាំទី២ចំនួន៥គ្រួសារ,ភូមិអណ្តូងស្វាយចំនួន៤គ្រួសារហេីយបាននាំយកសម្ភារ:និងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ហួត ហាក់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ចែកជូនសមាជិកគ្រួសារបក្សជួបការលំបាកដោយ១គ្រួសារៗទទួលបាន :
-អង្ករ២៥Kg
-មី០១កេស ធំ
-ថវិកា៤០,០០០រៀល
***ចំណាយថវិកាសរុបលើសម្ភារ:និងថវិកាចំនួន២,១០០,០០០រៀល ។
-សំណេះសណាលជាមួយលោកយាយលោកតាចំនួន៣០នាក់ក្នុង១នាក់១០,០០០រៀលសរុបថវិកា៣០០,០០០រៀល
+កុមារាកុមារីក្នុងភូមិឧបត្ថម្ភថវិកា១៥០,០០០រៀល
+បានចុះសួរសុខទុក្ខលោកសំ សារិនជំទប់ទី២ឃុំព្រែកកក់និងឧបត្ថម្ភថវិកាចំនួន១០០,០០០រៀល
+ឧបត្ថម្ភថវិកាជូនក្រុមការងារថ្នាក់មូលដ្ឋានឃុំ,សាខាបក្សភូមិ,យុវជនឃុំ,ប្រជាការពារដែលចូលរួមចំណាយថវិកាសរុបចំនួន៦៥០,០០០រៀល
បន្ទាប់មកលោកប្រធានបានចុះពិនិត្យនិងប្រគល់ផ្លូវលំក្រាលគ្រួសក្រហមក្នុងភូមិដែលបានជួសជុលចាក់ដីឡើងវិញរួចរាល់តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកាសាធារណ:ក្រុមការងាររាជរដ្ឋាភិបាលកាលពីថ្ងៃទី៨វិច្ឆិកា២០២៤ដែលក្នុងនោះគឺផ្លូវនៅ:
-ភូមិអូរប្រាំទី១ប្រវែង៣២០ម៉ែត្រទទឹង៧ម៉ែត្រ,ភូមិអូរប្រាំទី២ប្រវែង៥០០ម៉ែត្រទទឹង៧ម៉ែត្រ,ភូមិអណ្តូងស្វាយប្រវែង១០០ម៉ែត្រទទឹង៤ម៉ែត្រ,ភូមិព្រះប្រវែង៤២០ម៉ែត្រទទឹង៧ម៉ែត្រដោយចំណាយថវិកាសរុប៨,៤៨០,០០០រៀល។
ចំណាយថវិកាសរុបទាំងអស់ចំនួន១១,៧៨០,០០០រៀល ។
+ក្នុងនោះជាថវិកាក្រុមការងាថ្នាក់ខេត្តចំនួន១១,៧៨០,០០០រៀល។