ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំព្រះអណ្ដូងស្រុកស្ទឹងត្រង់
កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ទុន ណេត អនុប្រធានគណបក្សនិងជាប្រធានគណៈចលនាមហាជនស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំព្រះអណ្ដូង ចំនួន៣៥គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ និងថវិកា៥០,០០០រៀល សរុបចំណាយអស់ចំនួន ៥,៧០០,០០០រៀល ។
បន្ទាប់មក លោក សោ សាវឿន ប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ បានចាត់តាំងឲ្យលោកប្រធានក្រុមការងារតាមភូមិ ចុះត្រួតពិនិត្យស្លាកគណបក្សប្រជាជនកម្ពុជា តាមបណ្ដាភូមិទាំង២៣ ដើម្បីជួសជុល និងធ្វើស្លាកថ្មី។ ក្នុង រយៈពេល១០ថ្ងៃដោយគិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមការងារចុះជួយភូមិទាំង២៣ នៅក្នុងឃុំព្រែកកក់ បានចុះជួសជុល និងលើកស្លាកគណបក្សប្រជាជនកម្ពុជាសរុបចំនួន៨៧ស្លាក ក្នុងនោះ :
-ស្លាកនៅល្អចំនួន:០៨ ស្លាក
-ធ្វើស្លាកថ្មីចំនួន:២១ ស្លាក
-ស្លាកជួសជុលចំនួន:៥៨ស្លាក
-ទិញទង់ជាតិ.ទង់បក្ស ចំនួន:១៥៩ទង់
*ចំណាយទឹកប្រាក់សរុបចំនួន:១៨.៥៥៨.៩៨០រៀល( ដប់ប្រាំបីលានប្រាំរយហាសិបប្រាំបីពាន់ប្រាំបួនរយប៉ែតសិបរៀល)៕