បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងខេត្តកំពង់ចាម!

0

កំពង់ចាម៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញាតិពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកស្ទឹងត្រង់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៨នាក់ ស្រី០១នាក់÷
ក្នុងចំណោមជនសង្ស័យ ១៩ នាក់ មានជនសង្ស័យ ០១នាក់ មានដីការបង្គាបឲ្យចាប់ខ្លួនក្នុងករណីជួញដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៦កញ្ចប់, ទូរស័ព្ទដៃចំនួន ២១គ្រឿង, ឧបករណ៍សេពគ្រឿងញៀនមួយចំនួន និងដាវចំនួន ០២ដើម៕

Leave A Reply

Your email address will not be published.