អាវុធហត្ថបញ្ជូនបុរសថៃម្នាក់វាយបំផ្លាញទ្រព្យសម្បតិ្តអ្នកដទៃទៅតុលាការ

0

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានបុរសជនជាតិថៃម្នាក់ករណីវាយបំផ្លាញទ្រព្យសម្បតិ្តអ្នកដទៃទៅតុលាការ។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃតាមពាក្យបណ្ដឹងឈ្មោះ វិសាណុ ប៊ុនផាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិថៃ។ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២កន្លងទៅ។

ករណីនេះកើតឡើងនៅហាងផួឡាយាំ ផ្សាររាត្រីទឹកពុះផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណ:ឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ផឹកស្រាស្រវឹង ហើយបានវាយបំផ្លាញសម្ភារនៅក្នុងហាងបណ្ដាលឱ្យខូចខាតទាំងស្រុង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌ កងរាជអាវុធហត្ថបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

Leave A Reply

Your email address will not be published.