រថយន្ដនិងម៉ូតូបានបុកគ្នាបណ្ដាលឱ្យស្រ្តី២នាក់រងរបួសធ្ងន់!

0

កណ្ដាល៖ រថយន្តម៉ាកតាកូម៉ាបានបុកជាមួយម៉ូតូហុងដាឌ្រីមពេញទំហឹងបណ្តាលឱ្យស្រ្តី២នាក់រងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះកើតនៅលើផ្លូវជាតិលេខ៥ចន្លោះគីទ្បូម៉ែត្រ៣២-៣៣ ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ២០២២។

ពលរដ្ឋបានឱ្យដឹងថា ដំបូងរថយន្តម៉ាកតាកូម៉ាផ្លាកលេខ ពោធិ៍សាត់ 2B-4480 ធ្វើដំណើរពីទិសដៅកំពង់ឆ្នាំង-ភ្នំពេញ។អ្នកបើកបរឈ្មោះ គួន ភារុំ អាយុ ៣៩ ឆ្នាំនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវឃាត់ខ្លួន ។ ពេលបើកបរមកដល់កន្លែងកើតហេតុក៏មានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1JJ-5781 បើកបរដោយឈ្មោះ បាន គន្ធា ភេទស្រី អាយុ ២០ ឆ្នាំនៅភូមិសំរោង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អ្នករួមដំណើរឈ្មោះ ឆេង ឆៃលី ភេទស្រី អាយុ ៣០ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។ម៉ូតូនេះបើកទិសដៅបញ្ច្រាសគ្នា បានជ្រុលទៅបុករថយន្ដចំពីចំហៀងបណ្ដាលឱ្យដួលរងរបួសធ្ងន់ទាំង២នាក់។

បន្ទាប់មកផ្នែកជំនាញបានចុះទៅហៅរថយន្តដឹកអ្នករបួសបញ្ជូនទៅឯមន្ទីរពេទ្យភ្នំពេញ។រីឯរថយន្តនិងម៉ូតូបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តនីតិវិធី៕

Leave A Reply

Your email address will not be published.