ព្យុះទីហ្វុងបានបង្កជាទឹកជំនន់ និងបាក់ដី សម្លាប់មនុស្ស ជាង៤០នាក់ នៅហ្វីលីពីន!

0

យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ 42 នាក់កាលពីថ្ងៃអង្គារ។

អាជ្ញាធរបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងទីក្រុង Baybay នៃខេត្ត Leyte ត្រូវបានផ្អាក ដោយសារស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

ឧត្តមសេនីយ Roderick Alba ដែលកំពុងត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បាននិយាយថា “យើងក៏បានធ្វើប្រតិបត្តិការជួយសង្គ្រោះសម្រាប់អ្នកដែលជាប់គាំង ជាមួយក្រុមជួយសង្គ្រោះរបស់យើងកំពុងរង់ចាំមធ្យោបាយតែមួយគត់ ដែលយើងអាចកាត់បន្ថយឥទ្ធិពលអាក្រក់បំផុតនៃព្យុះទីហ្វុងនេះ គឺតាមរយៈកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ”។

គួរជម្រាបថា ព្យុះទីហ្វុងបានបង្កជាទឹកភ្លៀងខ្លាំងក្លាយជាទឹកជំនន់ ជន់លេចបំផ្លាញ​ផ្លូវ​៣៧​ខ្សែ ស្ពាន​៥ និង​ផ្ទះ​៨៤​ខ្នង ជាង 280 នៅក្នុងផ្នែកជាច្រើននៃប្រទេស រួមទាំងនៅតំបន់ Bicol និងតំបន់ Bangsamoro ស្វយ័តក្នុងទីក្រុង Muslim Mindanao ខណៈដែល ប្រជាពលរដ្ឋជាង 95,700 គ្រួសារ​បាន​រង​ផល​ប៉ះ​ពាល់ ហើយមនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​បាន​ជម្លៀស៕

Leave A Reply

Your email address will not be published.