Real Madrid នៅតែស្ថិតក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើ Haaland!

0

Real Madrid នៅតែស្ថិតក្នុងចំណោមក្លឹបដែលស័ក្តិសមសម្រាប់ការចុះហត្ថលេខារបស់ Erling Haaland ខណៈដែលកីឡាករអន្តរជាតិន័រវេសរូបនេះ ត្រូវបានគេរំពឹងថានឹងចែកផ្លូវជាមួយ Borussia Dortmund នៅរដូវក្តៅនេះ។

យ៉ាងណាមិញ Haaland នៅមិនទាន់សម្រេចចិត្តថានឹងចូលរួមជាមួយក្រុមណានៅមុនរដូវកាលក្រោយនោះទេ។ ជាមួយនឹង Manchester City និង Los Blancos ត្រូវបានគេចាត់ទុកថា ជាគូប្រជែងដ៏សំខាន់ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធដ៏ឆ្នើមនេះ។

ទោះបីជាមានពាក្យចចាមអារ៉ាមដែលបង្ហាញថា Real Madrid អស់ការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 21 ឆ្នាំក៏ដោយ អតីតកីឡាករអន្តរជាតិន័រវេស និងជាមិត្តរបស់ឪពុករបស់ Haaland គឺលោក Jan Aage Fjortoft បានបញ្ជាក់ថា Los Blancos នៅតែស្ថិតក្នុងចំណោមបេក្ខភាពសម្រាប់ការចុះហត្ថលេខារបស់តារា Dortmund ។

Fjortoft បានបង្ហោះនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់គាត់ថា” វាមិនពិតទេដែល Real Madrid ចេញពីការប្រជែងយក Erling Haaland “៕

Leave A Reply

Your email address will not be published.