ស្លាប់២៧នាក់ របួសធ្ងន់ស្រាល ៨០នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ!

0

មនុស្សចំនួន ២៧នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសចំនួនធ្ងន់ស្រាលចំនួន ៨០នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍បូកសរុបរយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ៕

 

Leave A Reply

Your email address will not be published.