អ៊ុយ​ក្រែ​ន អះអាងថា កម្លាំងការពារនៅទីក្រុង Mariupol មិនព្រម​ចុះចាញ់​រុស្សុីទាំងស្រុងឡើយ!

0

ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាងថា ទាហានជើងទឹក​ចំនួន ១,០២៦ នាក់​នៃ​កងពលតូច​ម៉ា​រី​នទី ៣៦ របស់​អ៊ុយ​ក្រែ​ន រួមទាំង​មន្ត្រី ១៦២ នាក់ នៅ​ទីក្រុង​កំពង់ផែ Mariupol ដែល​ឡោមព័ទ្ធ បាន​យល់ព្រម​ទម្លាក់អាវុធចុះចាញ់​ខ្លួន​ទាំងស្រុង។​

យោងតាមសេចក្តីថ្លែងការណ៍​មួយ ក្រសួង​ការពារជាតិរុស្ស៊ី បាន​បញ្ជាក់ថា មួយផ្នែក​ធំនៅក្នុង​ទីក្រុង Mariupol ក្បែរ​តំបន់ Ilyich Iron និង Steel Works កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បានទទួល​ជោគជ័យ ជាមួយនឹង​កងជីវពល​នៃ​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដោយ​ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ១,០២៦ នាក់​នៃ​កងពលតូច​ម៉ា​រី​នទី ៣៦ ព្រម​ដាក់អាវុធ​ចុះចាញ់​។​

យ៉ាងណាមិញ ក៏មាន​ការអត្ថាធិប្បាយ​បដិសេដភ្លាមៗ ពី​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បុគ្គលិក​ទូទៅ នៃក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​ថា កងម្លាំងការពារនៅទីក្រុង Mariupol មិនព្រម​ចុះចាញ់​រុស្សុីទាំងស្រុងឡើយ។

គួរជម្រាបថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​ខែ​ទី​ពីរ​ហើយ ដោយ​មាន​អ្នក​ស្លាប់​និង​របួស​បាន​កើន​ឡើង​ទាំង​សងខាង។ ហើយកងកម្លាំងរបស់អ៊ុយក្រែននៅតែបន្តទប់ទល់ ខណៈពេលដែលប្រធានាធិបតីរបស់ខ្លួន Volodymyr Zelenskyy អំពាវនាវជាទៀងទាត់ដល់ពិភពលោកឱ្យបន្តផ្តល់ជំនួយបន្ថែមទៀត។ ខណៈដែលប្រទេសលោកខាងលិច និងជុំវិញពិភពលោកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែវាមិនបានបញ្ឈប់ការអន្តរាគមន៍ឡើយ ផ្ទុយទៅវិញ រឹតតែបង្កើនការភ័យខ្លាចនៃការបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ ការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ និងទីផ្សារថាមពល និងហិរញ្ញវត្ថុដែលងាយនឹងបង្កជាហេតុកំពុងអង្រួនអាស៊ី៕

Leave A Reply

Your email address will not be published.