មនុស្ស 10នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅ​ក្នុង​ផ្សារ​ទំនើប នៅរដ្ឋ South Carolina សហរដ្ឋ​អាមេរិក!

0

ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានបាញ់សម្លាប់នៅផ្សារទំនើបមួយក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក។

ដោយឡែក មនុស្សពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅផ្សារទំនើប Columbiana Center ក្នុងទីក្រុង Columbia។

យោងតាមលោក William Holbrook មេប៉ូលីស Columbia បានឱ្យដឹងថា ជនសង្ស័យចំនួន 3 នាក់ត្រូវបានឃាត់ខ្លួន។

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​អ្វី​ដែល​យើង​ដឹង​គឺ​យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​ត្រូវ​បាន​គេ​ឃើញ​មាន​អាវុធ​នៅនឹងខ្លួន។

យ៉ាងណាមិញ នៅមិនទាន់មានការលម្អិតបន្ថែមនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ៕

Leave A Reply

Your email address will not be published.