ឥណ្ឌា លុបចោលផែនការបញ្ជាទិញឧទ្ធម្ភាគចក្រ ៤៨គ្រឿងពីរុស្ស៊ី!

0

យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រទេសឥណ្ឌាសម្រេចលុបចោលផែនការទិញឧទ្ធម្ភាគចក្រ Mi-17 V5 ពីរុស្ស៊ី ដើម្បីជំរុញផលិតផលក្នុងស្រុករបស់ខ្លួន។

ប្រភពដោយដកស្រង់មន្ត្រីរដ្ឋាភិបាលកំពូលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ថា ការសម្រេចចិត្តលុបចោលផែនការទិញឧទ្ធម្ភាគចក្រ Mi-17 V5 ចំនួន ៤៨ គ្រឿងបន្ថែមពីរុស្ស៊ី គឺមិនពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនទេ ផ្ទុយទៅវិញ ស្របតាមគំនិតផ្តួចផ្តើម Make in India នោះ India Today ។

រុស្សីជាអ្នកផ្គត់ផ្គង់សព្វាវុធការពារជាតិឈានមុខគេរបស់ឥណ្ឌាដោយផ្គត់ផ្គង់ជិត 60% នៃតម្រូវការឧស្សាហកម្មការពាររបស់ប្រទេស ដែលប្រទេសនេះមានទំនាក់ទំនងជិតស្និទ្ធចាប់តាំងពីការរំលាយសហភាពសូវៀត។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយមុននេះថា ពួកគេមានបំណងធ្វើឱ្យឥណ្ឌាក្លាយជាមជ្ឈមណ្ឌលផលិតកម្មការពារជាតិ ដោយខ្លួននឹងបង្កើនការផលិតឧបករណ៍ការពារមួយចំនួនធំ រួមទាំងឧទ្ធម្ភាគចក្រ ម៉ាស៊ីនរថក្រោះ មីស៊ីល និងប្រព័ន្ធព្រមានជាមុន ក្នុងករណីដែលរុស្ស៊ីមិនអាចទិញសម្ភារៈយោធាបាន៕

 

Leave A Reply

Your email address will not be published.