លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ការបាញ់ទឹកដាក់គ្នានៅថ្ងៃចូលឆ្នាំ គួរតែនាំគ្នាបង្វែរទឹកមកបាញ់ដាក់ដំណាំវិញ

0

(ភ្នំពេញ) ៖ ដោយសង្កេតឃើញពីវប្បធម៌បាញ់ទឹកដាក់គ្នា និយមលេងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ការបាញ់ទឹកដាក់គ្នានៅថ្ងៃចូលឆ្នាំ គួរតែបង្វែរទឹកមកបាញ់ដាក់ដំណាំវិញ ដើម្បីឱ្យស្រុកទេសរបស់យើងមានបន្លែសម្បូរហូរហៀរនឹងមិនមានការនាំចូលពីប្រទេសជិតខាង។

នេះបើយោងតាមសំណេររបស់លោកដែលបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផេចនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដោយលោកបានរៀបរាប់ដូចខាងក្រោមថា៖នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងឃើញថា វប្បធ៌មបាញ់ទឹកដាក់គ្នាហាក់មានភាពរីកដុះដាលពេញផ្ទៃប្រទេស សូមបន្តវប្បធម៌បាញ់ទឹកដើម្បីភាពត្រជាក់ត្រជុំនេះ ដោយបង្វែពីការបាញ់ទឹកដាក់មនុស្ស មកបាញ់ដាក់ដំណាំវិញ យើងសង្ឃឹមថា បន្លែស្រុកយើងនឹងសម្បូរហូរហៀរ នឹងមិននាំចូលពីប្រទេសជិតខាងទៀតទេ ៕

Leave A Reply

Your email address will not be published.