រញ្ជួយដីកម្រិត ៥.៣រ៉ិចទ័រ បានអង្រួនទីក្រុង Fukushima និង Ibaraki នៅជប៉ុន!
ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័របានវាយប្រហារក្នុងខេត្ត Ibaraki និង Fukushima ក៏ដូចជាផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងារដដែល បញ្ជាក់ថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ១៦ នាទីព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃអង្គារ ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិ នោះទេ។
ទីភ្នាក់ងារនេះ បន្តថា គ្រោះរញ្ជួយដីនេះមានប្រភពចេញមកពីតំបន់ទឹកជ្រៅនៃទីក្រុង Fukushima ក្នុងជម្រៅប្រហែល ៩០ គីឡូម៉ែត្រ៕