យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​នៅ​ហ្គាហ្សាស្ទ្រីបជាច្រើនគ្រាប់ដើម្បីជាការឆ្លើយតប!

0

យោងតាមរបាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងមួយនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីព្រឹកថ្ងៃអង្គារ ដែលជាទីតាំងមានទំនាក់ទំនងជាមួយកងពលតូច Ezzedine al-Qassam យោធានៃអង្គការហាម៉ាសប៉ាឡេស្ទីន។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ Anadolu បានឱ្យដឹងថា ការវាយប្រហារជាច្រើនដោយយន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់គោលដៅមួយនៅភាគខាងលិចទីក្រុង Khan Yunis នៅភាគខាងត្បូង Gaza Strip ។

យ៉ាងណាមិញ គ្មាន​អ្នក​ស្លាប់ ឬ​របួស​ត្រូវ​បាន​រាយការណ៍​ដោយ​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ទេ។

គួរជម្រាបថា មុននេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅលើ Twitter ថា គ្រាប់រ៉ុក្កែតមួយគ្រាប់របស់សត្រូវ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សា ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។

អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការបាញ់ចេញពីតំបន់ហ្គាហ្សាចូលទៅក្នុងប្រទេសអ៊ីស្រាអែលដោយបន្ថែមថា “យើងគ្រាន់តែបានកំណត់គោលដៅទីតាំងផលិតអាវុធរបស់ក្រុមហាម៉ាសនៅហ្គាហ្សា” ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett បាននិយាយថា ក្រុមហាម៉ាសគឺជាអ្នកទទួលខុសត្រូវចំពោះការកើនឡើងនៃភាពតានតឹងនៅក្នុងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ភាព​តានតឹង​បាន និង​កំពុង​កើន​ឡើង​ខ្ពស់​នៅ​ទូទាំង​ទឹកដី​ប៉ាឡេស្ទីន​ចាប់​តាំង​ពី​ដើម​ខែ​មេសា​មក​ចំពេល​មាន​យុទ្ធនាការ​ចាប់​ខ្លួន​អ៊ីស្រាអែល​ម្តង​ហើយ​ម្តង​ទៀត​នៅ​តំបន់ West Bank៕

Leave A Reply

Your email address will not be published.