ក្រុមសមត្ថកិច្ចជំនាញថ្នាក់ជាតិបន្តចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ចំណុចកំពង់ភ្លុក ខេត្តសៀមរាប!

0

(ខេត្តសៀមរាប) ៖ នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ ក្រុមអន្តរាគមន៍ថ្នាក់ជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងអន្តរាគមន៍នៃអគ្គស្នងការនគរបាលជាតិ និងអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបប្រចាំការនៅកន្លែងអភិរក្សជលផល កំពង់ភ្លុក សៀមរាប បានចុះប្រតិបត្តិការបង្រ្កាបនិងធ្វើការទប់ស្កាត់បទល្មើសជលផលនេសាទខុសច្បាប់ដោយប្រព្រឹត្តដោយក្រុមឈ្មួញស្ថិតនៅចំណុចយាមការលេខ(៣៩៦៧៨២-១៤៥២៤៨៨)ក្នុងភូមិតាទូ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគមន៍ខេត្តសៀមរាប ។

យោងតាមរបាយការណ៌របស់សមត្ថកិច្ចបានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះដកហូតបានវត្ថុតាងឧបករណ៍រួមផ្សំរបាំងសាច់អួន បានធ្វើការរុះរើ និងដុតបំផ្លាញចោល វត្ថុតាងបទល្មើស(អញ្ញាតជន)ចំនួន១ ករណី ផងដែរ។
១-របាំងសាច់អួនប្រវែង៣ ៤០០ ម៉ែត្រ
២-លូសាច់អួនចំនួន៤ មាត់
៣-បង្គោលចម្រឹងចំនួន២ ៧០០ ដើម
៤-លែងត្រីចម្រុះចូលបឹងធម្មជាតិចំនួន៣០ គីឡូក្រាម។

យោងតាមមន្រ្តីជំនាញជលផលបានសន្និដ្ឋានជាបឋមថាបទល្មើសនេសាទដែលក្រុមការងារថ្នាក់ជាតិបង្រ្កាបបាន បើគិតជាទឹកប្រាក់ប្រហែលជាង១មុឺនដុល្លារសហរដ្ឋអាមេរិក ៕

Leave A Reply

Your email address will not be published.