Zelenskyy៖ អ៊ុយក្រែន​អាច​នឹង​បញ្ចប់​សង្គ្រាម​បាន​ប្រសិន​បើ​មាន​អាវុធ​គ្រប់គ្រាន់!

0

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនអាចបញ្ចប់សង្រ្គាមដែលបានចាប់ផ្តើមដោយប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះមានអាវុធគ្រប់បែបយ៉ាងដែលខ្លួនត្រូវការ។

ថ្លែងទៅកាន់ប្រទេសរបស់គាត់នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់គាត់ Zelenskyy បាននិយាយថា “ប្រសិនបើយើងមានអាវុធទាំងអស់ដែលយើងត្រូវការ ដែលដៃគូរបស់យើងមាន និងដែលអាចប្រៀបធៀបទៅនឹងអាវុធដែលប្រើប្រាស់ដោយសហព័ន្ធរុស្ស៊ី យើងនឹងបញ្ចប់រឿងនេះ”។

លោកបានបន្តថា “ការផ្គត់ផ្គង់គ្រាប់រំសេវ និងសព្វាវុធនោះ វាជាកាតព្វកិច្ចសីលធម៌របស់ពួកគេជាដំបូងក្នុងការជួយការពារសេរីភាព ក៏ដូចជាការជួយសង្រ្គោះជីវិតប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់”។

លោក Zelenskyy បានកត់សម្គាល់ថា កងទ័ពរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនដោយចេតនា បំផ្លាញការតាំងទីលំនៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ រួមទាំងអាវុធដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ ដោយបន្ថែមថាសកម្មភាពទាំងនេះគឺជា “ហត្ថលេខារបស់កងទ័ពរុស្ស៊ី”៕

Leave A Reply

Your email address will not be published.