រុស្ស៊ី​ ចេញប្រកាសទុកពេលឲ្យកងទ័ពអ៊ុយក្រែនដែលសេសសល់នៅទីក្រុង Mariupol ដាក់អាវុធចុះជាបន្ទាន់!

0

នៅថ្ងៃពុធទី២០នេះ ក្រសួងការពារជាតិរុស្ស៊ី បានអំពាវនាវជាថ្មីម្តងទៀត ដល់កងទ័ពអ៊ុយក្រែន ដែលសេសល់កំពុងឈរជើងនៅខាងក្នុងរោងចក្រដែក Azovstal នៃទីក្រុង Mariupol ត្រូវដាក់អាវុធចុះជាបន្ទាន់ប្រសិនបើចង់រស់។

គួរជម្រាបថា ទីក្រុង Mariupol ត្រូវបានឡោមព័ទ្ធដោយការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែកងវរសេនាតូច Azov របស់អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា នៅតែឈរជើងក្នុងរោងចក្រ Azovstal ដែលជារោងចក្រផលិតដែកដ៏ធំមួយក្នុងប្រទេស។

យ៉ាងណាមិញ កងទ័ពរុស្ស៊ី នឹងអនុវត្តបទឈប់បាញ់ នៅពេលសំណើនេះចូលជាធរមាន ដោយចាប់ផ្តើមពីម៉ោង ១១:០០ ថ្ងៃទី២០ខែមេសាទៅ។

យោធារុស្ស៊ីនៅតែនិយាយថា ខ្លួនបានគ្រប់គ្រងស្ទើរតែទាំងអស់នៃទីក្រុង Mariupol ប៉ុន្តែមន្ត្រីអ៊ុយក្រែនទទូចថា ទាហានដែលនៅសល់របស់ពួកគេនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់៕

 

Leave A Reply

Your email address will not be published.