អបអរសាទរ! អង្គរក្ស៤រូប ដែលជាអ្នកការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់នោះ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ!
អង្គរក្ស៤រូប ដែលជាអ្នកការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់នោះ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ (ផ្កាយ២) ទៅឧត្តមសេនីយ៍ឯក (ផ្កាយ៣)។
អង្គរក្សទាំង៤រូបរួមមាន៖
១.លោក ណាំ ភិរុណ
២.លោក ឡុង ដា
៣.លោក អ៊ន សុទ្ធារ័ត្ន
៤.លោក ឃុត សុខុន
នាយទាហានទាំង៤រូបនេះ ជាអ្នកបម្រើការងារនៅទីបញ្ជាការដ្ឋានកងអង្គរក្ស។ នាយទាហានទាំង៤រូបនេះ មានកាយសម្បទានិងសមត្ថភាពខ្ពស់ ពួកលោកតែងការពារសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ទាំងនៅក្នុងប្រទេស ក៏ដូចជាពេលចេញទៅក្រៅប្រទេសផងដែរ ៕