ប្រទេសន័រវេស ផ្តល់មីសុីល ១០០គ្រាប់ដល់អ៊ុយក្រែន!
ន័រវែសជាប្រទេសចុងក្រោយគេដែលបញ្ចេញព័ត៌មានស្តីពីការបរិច្ចាគអាវុធដល់អ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិន័រវេស ប្រទេសន័រវេសបានផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលការពារដែនអាកាស Mistral ចំនួន ១០០ ដើម។
យោងតាមរដ្ឋមន្ត្រីការពារជាតិ លោក Bjørn Arild Gram បាននិយាយថា នេះនឹងក្លាយជា “អត្ថប្រយោជន៍ដ៏អស្ចារ្យ” សម្រាប់អ៊ុយក្រែន ដោយបន្ថែមថា វាគឺជា “អាវុធដ៏មានប្រសិទ្ធភាព” ដែលប្រើប្រាស់ដោយកងទ័ពជើងទឹកន័រវេស។
គួរជម្រាបថា កាំជ្រួចមីសុីល ១០០ដើមត្រូវបានបញ្ជួនទៅដល់អ៊ុយក្រែនរួចហើយដែរ៕