មនុស្ស 16 នាក់បានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកនៅក្នុងវិហារ អាហ្វហ្គានីស្ថាន!
យ៉ាងហោចណាស់មនុស្ស 16 នាក់ត្រូវបានសម្លាប់ និងរាបសិបនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែក នៅក្នុងវិហារអ៊ីស្លាម Shia
ទីក្រុង Mazar-i-Sharif ក្នុងខេត្ត Balkh។ ដែលគេចាត់ទុកថា នេះជាទង្វើរបស់ក្រុម ISIS។
អ្នកនាំពាក្យប៉ូលិសលោក Obaidullah Abedi បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីការបំផ្ទុះមួយនៅវិហារឥស្លាម ក្បែររាជធានីការប៊ុល ក្នុងទីក្រុង Kunduz។
យ៉ាងណាមិញ គ្មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។
ក្នុងនោះដែរ លោក Richard Bennett អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអាហ្វហ្គានីស្ថានបានថ្កោលទោសការវាយប្រហារនេះ។
លោកបានសរសេថា”ថ្ងៃនេះ ការផ្ទុះកាន់តែច្រើនបានកក្រើកប្រទេសអាហ្វហ្គានីស្ថាន … ការវាយប្រហារជាប្រព័ន្ធទៅលើសាលារៀន និងវិហារអ៊ីស្លាមដែលមានមនុស្សច្រើន អំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ការទទួលខុសត្រូវ និងបញ្ចប់ការរំលោភសិទ្ធិមនុស្សបែបនេះ”។
គួរបញ្ជាក់ថា ចំនួននៃការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងខែសីហា ប៉ុន្តែក្រុម ISIL បានអះអាងការវាយប្រហារជាច្រើនលើក រួមទាំងការទម្លាក់គ្រាប់បែកកាលពីថ្ងៃព្រហស្បតិ៍ទៅលើវិហារអ៊ីស្លាម Seh Dokan៕