Ronaldo បង្ហាញរូបថតជាគ្រួសារលើក​ដំបូង​ចាប់​តាំង​ពី​មរណភាព​កូន​ប្រុស​!

0

Cristiano Ronaldo ត្រូវ​បាន​គេ​ថត​រូប​ជា​លើក​ដំបូង​ចាប់​តាំង​ពី​មរណភាព​ដ៏​សោកនាដកម្ម​របស់​កូន​ប្រុស​ទើប​កើត​របស់​គេ។

ខ្សែប្រយុទ្ធរបស់ក្រុម Manchester United ត្រូវបានក្លឹបរបស់គាត់ផ្តល់នូវវេលាសម្រាក់ឱ្យបានយូរតាមដែលគាត់ត្រូវការ ប៉ុន្តែរូបគេ បានត្រឡប់មកមូលដ្ឋានហ្វឹកហាត់ Carrington កាលពីថ្ងៃពុធ ជាមួយមិត្តរួមក្រុម ក្រោយសម្រាកបាន 48ម៉ោងតែប៉ុណ្ណោះ។

Ronaldo បានអវត្តមានសម្រាប់ការបរាជ័យក្នុងលទ្ធផល 4-0 ក្រោមស្នាដៃក្រុមហង្សក្រហម Liverpool កាលពីយប់ថ្ងៃអង្គារ ហើយមានការកើនឡើងនៃការគាំទ្រសម្រាប់ទាំងគាត់ និងដៃគូរបស់គាត់គឺ Georgina Rodriguez ។

គ្រប់គ្នាពិតជាបានដឹងហើយថា Ronaldo និងនាង Rodriguez កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីការស្លាប់របស់ទារករបស់ពួកគេថាជា “ការឈឺចាប់ដ៏ធំបំផុត”។

ក្នុងសំណេរនោះមានន័យថា៖“វា​ជា​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​បំផុត​របស់​យើង​ដែល​យើង​ត្រូវ​ប្រកាស​ថា​ទារក​របស់​យើង​បាន​ទទួល​មរណភាព។ វាគឺជាការឈឺចាប់ដ៏ធំបំផុតដែលឪពុកម្តាយគ្រប់រូបអាចមានអារម្មណ៍”។

“មាន​តែ​កំណើត​កូន​ស្រី​របស់​យើង​ប៉ុណ្ណោះ​ដែល​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​យើង​រស់​នៅ​ពេល​នេះ​ដោយ​ក្តី​សង្ឃឹម និង​សុភមង្គល។ យើងសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាសម្រាប់ការថែទាំ និងការគាំទ្ររបស់អ្នកជំនាញទាំងអស់”។

“យើងទាំងអស់គ្នាមានការសោកស្ដាយចំពោះការបាត់បង់នេះ ហើយយើងសូមសុំភាពឯកជនក្នុងពេលដ៏លំបាកនេះ។ កូនរបស់យើង អ្នកគឺជាទេវតារបស់យើង។ យើងនឹងស្រឡាញ់អ្នកជានិច្ច”។

គួរជម្រាបថា Man United មានការប្រកួតដ៏ធំមួយទល់នឹងក្រុម Arsenal នៅថ្ងៃសៅរ៍នេះ ហើយខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេនឹងមានវត្តមានសម្រាប់ជ្រើសរើសដំបូង៕

Leave A Reply

Your email address will not be published.