កិច្ចប្រជុំ ស្តីពីការអនុវត្តន៍តួនាទីភារៈកិច្ចរបស់មន្ត្រី និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលក្រុងកំពង់ចាម!
កំពង់ចាម៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២
សាលាក្រុងកំពង់ចាមបានរៀបចំ កិច្ចប្រជុំ ស្តីពីការអនុវត្តន៍តួនាទីភារៈកិច្ចរបស់មន្ត្រី និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុង ក៏បានមានប្រសាសន៍ថា សូមអោយមន្ត្រីគ្រប់រូបអនុវត្តភារៈកិច្ចរបស់ខ្លួនដែលស្របតាមគោលការណ៍ច្បាប់ដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយតម្លាភាពនិងភាពថ្លៃថ្នូរចំណែកកងកំលាំងប្រដាប់អាវុធត្រូវពង្រឹងការកាពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ធអិយបានល្អ។
លោកបានបន្ថែមថា លើសពីនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាចាំបាច់ ព្រោះកត្តាសាមគ្គីនេះហើយ ដែលធ្វើអោយអង្គភាពរបស់យើងរឹងមាំ និងសម្រេចជោគជ័យគ្រប់ភារៈកិច្ចដែលយើងបានអនុវត្តន៍៕