UN នឹងជួបជាមួយលោក Putin និង Zelenskyy នៅសប្តាហ៍ក្រោយនេះ!  

0

UN នឹងជួបជាមួយលោក Putin និង Zelenskyy នៅសប្តាហ៍ក្រោយនេះ!

 

យោងតាមរបាយការណ៍បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបន្ទាប់មកធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy ។

 

លោក Eri Kaneko អ្នកនាំពាក្យរងរបស់លោក Guterres បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា លោក Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃអង្គារ (២៦ មេសា) ហើយជួបជាមួយលោក ពូទីន ក៏ដូចជាជួបពិភាក្សាការងារ និងអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ ដោយលោក​សង្ឃឹម​ថា​នឹង​និយាយ​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​នាំ​សន្តិភាព​ដល់​អ៊ុយក្រែន​ជា​បន្ទាន់។

 

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres នឹងបន្តជួបជាមួយលោក Zelenskyy នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេស Dmytro Kuleba និងបុគ្គលិកនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។

 

លោក Guterres បានស្នើសុំជួបមេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងលិខិតដាច់ដោយឡែកពីគ្នាដែលប្រគល់ទៅឱ្យបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសរបស់ពួកគេទៅកាន់អង្គការសហប្រជាជាតិ។

 

គួររំលឹកថា លោក Guterres កាលពីថ្ងៃអង្គារក៏បានអំពាវនាវឱ្យមានការផ្អាកឈប់បាញ់ រយៈពេល 4 ថ្ងៃនៅក្នុងការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដើម្បីអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពនៃជនស៊ីវិលពីតំបន់ជម្លោះ និងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងផងដែរ៕

Leave A Reply

Your email address will not be published.