ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយទាប ស្រុកចំការលើ

0

(កំពង់ចាម) ៖​ នាព្រឹកថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២២នេះ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម​ ។

ឯកឧត្តមបានថ្លែងលើកឡើងថា អគារស្នាក់ការថ្មីនេះ បានជួយសម្រួលដល់ការបំពេញការងារ កិច្ចការប្រជុំនានា របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ យុវជន និងសមាជិកគណបក្ស ដើម្បីបម្រើទៅដល់ផលប្រយោជន៍របស់ប្រជាជនឃុំទាំងមូល។

ជាពិសេសទីស្នាក់ការគណបក្ស គឺជាកន្លែងផ្សារភ្ជាប់គ្នារវាងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងមន្ត្រីគណបក្សឃុំ ភូមិ រួមគ្នាដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងឆ្លេីយតបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តម សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ពូមីង បងប្អូន សមាជិកគណបក្សទាំងអស់ ដែលតែងតែលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
និងសូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិ ៕

Leave A Reply

Your email address will not be published.