ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងដំបូលព្រះវិហារ វត្តឥន្ទកោសី(ចុងកោះជ្រូក)
(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងដំបូលព្រះវិហារ សមិទ្ធផលនានា និងពុទ្ធាភិសេក នៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកជំទាវ ឯកឧត្តម សៀងណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ។
ក្នុងនោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលបច្ច័យចំនួន ៥.០០០.០០០រៀល ឯកឧត្តម វេង សាខុន បានចូលបច្ច័យ ២០.០០០.០០០រៀល, ឧបត្ថម្ភរដ្ឋបាលឃុំ២.០០០.០០០រៀល ,កងកម្លាំងចំនួន២០នាក់ ក្នុងម្នាក់ៗ ៣០.០០០រៀល ,ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល និងសារុង ០១ សរុបថវិកា ៣០.៦០០.០០០រៀល ។ ឯកឧត្តម សៀង ណាំ ចូលបច្ច័យ ១២០០ដុល្លា ឧបត្ថម្ភអង្ករជូនប្រជាពលរដ្ឋទូទាំងឃុំចំនួន ១៥០០គ្រួសារ ក្នុង០១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ផងដែរ ៕