បនល្បែងអនឡាញប្រភេទមាន់ជល់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាចានរបស់លោកអធិការស្រុកស្អាង!
(កណ្តាល) ៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកសមត្ថកិច្ចឃុំក្រាំងយ៉ូវ ពិសេស លោក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង នៅមិនមានវិធានការបង្ក្រាបនៅឡើយទេ ? ការក្សារភាពស្ងៀមស្ងាត់នេះ ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ការសង្ស័យថា មានអាថ៌កំបាំងដើម្បីលាភសក្ការៈហើយទេដឹង ? បើទោះបីមានសេចក្តីរាយការណ៌ហើយមិនបង្រ្កាបនោះ ? ន៨ងបែជាទុកអោយបនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូនយ៉ាងដូច្នេះ ។
ប្រភពច្បាស់ការណ៌បានលើកឡើងថាបនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេនេះ ស្ថិតនៅក្នុងភូមិតា ពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងកំពុងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ ។
លោករស់ ចាន់ថា អធិការស្រុកស្អាង បានប្រាប់អោយដឹងតាមទូរស័ព្ទថា ចាំគាត់ចុះមកបង្ក្រាប ប៉ុន្តែជាលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញខាងលើនេះ នៅតែដំណើរដដែលដោយមិនមានការរំខាន ដល់អាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ ?
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរ សមត្ថកិច្ច ថ្នាក់ស្រុក និងឃុំ ជាអ្នកបើកដៃឲ្យមានបទល្មើសល្បែងសុីសងខាងលើនេះហើយ ទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចកម្លាំងសមត្ថកិច្ចចុះមកបង្រ្កាបទាល់តែសោះ ។
ពាក់ព័ន្ធនិងករណីនេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំ ពត់សរ ស្រុក បាទី សូមសំណូមពរមកដល់ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាលសូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចផង ៕