ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់មណ្ឌលសុខភាពស្ពឺ បន្ទប់ប្រជុំក្រុមប្រឹក្សាឃុំស្ពឺ និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាឃុំស្ពឺ
(កំពង់ចាម) ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពស្ពឺ បន្ទប់ប្រជុំក្រុមប្រឹក្សាឃុំស្ពឺ និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាឃុំស្ពឺ ដោយមានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្ពឺ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី ព្រះមន្រ្តីសង្ឃស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ បេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធ និងបំរ៉ុង លោកនាយក នាយិកាសាលារៀន តាជី យាយជី អង្គការចាត់តាំងបក្ស កម្លាំងប្រជាការពារ និងបងប្អូនសមាជិក សមាជិកាគណបក្សឃុំ ។ បន្ទាប់មកឯកឧត្តមបានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងការផ្ដាំផ្ញើរជាមួយនឹងអង្គការចាត់តាំងគណបក្សឃុំស្ពឺ និងជូនថវិកាដល់បងប្អូន សរុបចំនួន ៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល ជាថវិកាឯកឧត្ដមហ៊ុន ម៉ានិត និងលោកជំទាវ និងជូនរដ្ឋបាលសាលាស្រុកចំនួន ៥.១៩២.០០០ រៀល – រដ្ឋបាលឃុំចំនួន ៥០០.០០០ រៀល – មណ្ឌលសុខភាព ចំនួន ២.០០០.០០០ រៀល – កងកម្លាំងទាំងបី ២០នាក់ឣស់ថវិកាវិកាចំនួន ៤០០.០០០រៀល – លោកនាយកនាយិកាសាលា ៣០នាក់ ឣស់ថវិកាវិកាចំនួន ១.២០០.០០០ រៀល – យាយជី តាជី ២០នាក់ឣស់ថវិកាវិកាចំនួន២០០.០០០រៀល និងក្រណាត់ស ២០ដុំ – កម្លាំងប្រជាការពារ ១៣៣នាក់ឣស់ថវិកាចំនួន ២.៦៦០.០០០រៀល -សិស្សានុសិស្ស វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនស្ពឺ ចំនួន ៦០នាក់ ឣស់ថវិកាចំនួន ៦០០.០០០ រៀល ។ ឯកឧត្តម បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដាំផ្ញើរជាមួយនឹងអង្គការចាត់តាំងគណបក្ស នៅស្នាក់ការគណបក្សឃុំជយោ ចំនួន ៤៥នាក់ ក្នុងឱកាសនោះបានជូនថវិកាដល់បងប្អូនដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល ៕