ឯកឧត្តម អ៊ុន ចាន់ដា ជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម
(កំពង់ចាម) ៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជាគណៈធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកស្ទឹងត្រង់។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម ដោយមានការចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះជយស្រុក -ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ -ប្រធាន អនុប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយឃុំ -បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រធានសាខាបក្សភូមិទាំងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត៕