Emmanuel Macron ឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំងជាលើកទី២!
លោក Emmanuel Macron បានឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីបារាំង រយៈពេលប្រាំឆ្នាំទៀត បន្ទាប់ពីផ្តួលគូប្រជែងស្តាំនិយមលោកស្រី Marine Le Penកាលពីថ្ងៃអាទិត្យ។
លោក Macron បានឈ្នះឆ្នោតដោយសំឡេង ៥៨,៥៥% ទល់នឹង ៤១,៤៥% ខ្ពស់ជាងការរំពឹងទុក។
គួរជម្រាបថា មេដឹកនាំនិយមកណ្តាលរូបនេះ បានប្រាប់អ្នកគាំទ្រនៅប៉ម Eiffel ថា ឥឡូវនេះការបោះឆ្នោតបានបញ្ចប់ហើយ លោកនឹងក្លាយជាប្រធានាធិបតីសម្រាប់ទាំងអស់គ្នាបន្តទៀត។
គួរបញ្ជាក់ថា ចំនួនអ្នកទៅបោះឆ្នោតមានមិនដល់ ៧២% ផង ដែលជាចំនួនទាបបំផុតនៅក្នុងការជាប់ឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៦៩មក។
វិបត្តិជីវភាពរស់នៅ ដែលប្រជាជនបារាំងរាប់លាននាក់កំពុងប្រឈមមុខ បានក្លាយជាបញ្ហាលេខចំបងនៃយុទ្ធនាការបោះឆ្នោត ហើយគូប្រជែងរបស់ប្រធានាធិបតី បានចោទប្រកាន់លោកពីភាពក្រអឺតក្រទម និងដើរតួជាប្រធានាធិបតីអ្នកមាន៕