បុរសចំណាស់ម្នាក់ប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន ១២គ្រាប់ នៅស្រុកថ្មពួក!

0

(បន្ទាយមានជ័យ) គ្រាប់មីនប្រភេទPMN2 ចំនួន ១២គ្រាប់ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង០៩នាទីព្រឹក ស្ថិតនៅចម្ងាយ៥០ម៉ែត្រខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នគរបាលស្រុកថ្មពួក បានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ ណាប់ នឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជាកម្លាំងប្រជាការពារភូមិ នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរលើផ្លូវទើបកសាងរួចដោយគម្រោងរបស់មន្ទីរអភិវឌ្ឍ ក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌សចំនួន ១២គ្រាប់ មានគុណភាពប្រហែលជា៨០%  រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន បន្ទាប់មកយើងបានរាយការណ៍បន្តទៅក្រុមការងារបោសសម្អាតមីន(Hallo) ដើម្បីមានវិធានការបន្ត

នគរបាលបានបញ្ជាក់ថា កាលពីកាយធ្វើផ្លូវនោះម្ចាស់គ្រឿងចក្រអែស្កាវ៉ាទ័រ មិនទាន់ប្រទះឃើញគ្រាប់មីននោះឡើយ លុះពេលដីច្រោះទើបឈ្មោះណាប់ នឿន ធ្វើដំណើរលើផ្លូវនោះក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌ស

Leave A Reply

Your email address will not be published.