មេប៉ុស្តិ៍កោះរការជួបគ្រោះថ្នាក់ចរាចរ ក្នុងខណៈពេលចុះ ប្រតិបត្តិការរឿងគ្រោះថ្នាក់ចរាចរ!
ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយមន្រ្តីនគរបាលឋានះជាមេបុស្តិ៍ម្នាក់បានស្លាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩និង៣៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកសាមយ៉ុង ពណ៌ស ពាក់ស្លាក់លេខកំពង់ចាម2B-6819បើកបរដោយឈ្មោះអឿន សុវ៉ាត់ ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិរកាគយ(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដឹកធុងអុកស៊ីសែន បើកបរប្រើប្រាស់ល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ូគីស្មាក ពណ៌ខ្មៅ ពាក់ស្លាកលេខ ន.គ.រ.បាលI-9681 បើកបរដោយឈ្មោះទឹម សុធា ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ(នាយប៉ុស្តិ៍កោះរកា)រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បានចុះប្រតិបត្តិការដេញតាមរថយន្តដែលពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិអូឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀមខេត្តកំពង់ចាម ហើយក៏ជួបគ្រោះថ្នាក់ដោយសាររថយន្តម៉ាកសាមយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2B-6819 ខាងលើបានបុកគាត់តែម្ដង។
មូលហេតុ:អ្នកបើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស ដឹកធុងអុកស៊ីសែន ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។
ករណីបណ្ដាលអោយលោកទឹម សុធា ជានាយប៉ុស្តិ៍ រងរបួសកម្រិតធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះក្រោយមកក៏បានស្លាប់ ។
វត្ថុតាងទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិកាដ្ឋាននគបាលស្រុកកំពង់សៀម ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកកំពង់សៀម ៕