លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល សំណង់អនាម័យទឹកស្អាត ដែលឧបត្ថមពីរបស់កាកបាទក្រហមសិង្ហបុរី!
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខា ព្រមទាំងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល សំណង់អនាម័យទឹកស្អាត របស់កាកបាទក្រហមកម្ពុជា ដែលឧបត្ថម្ភថវិកាដោយកបាទក្រហមសិង្ហបុរី ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ចាម រួមមាន÷
-អណ្ដូងទឹក (ស្ងប់បំពាក់ម៉ូទ័រ) ស្ថានីយលាងដៃ, ស៊ីទែនទឹកមានជើងទម្រ, កសាងបង្គន់អនាម័យថ្មី និងជួសជុលបង្គន់អនាម័យដល់សាលាគោលដៅសរុប ចំនួន២២ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល ដោយមានការចូលរួមពី លោកនាយកសាលា លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម សិស្សានុសិស្ស អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ជចូលរួមសរុបប្រមាណជិត៣០០ នាក់ ដែលពិធីនេះធ្វើឡើងនៅសាលាបឋមសិក្សាអណ្ដូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមរបាយការណ៍របស់ ឯកឧត្តម អ៊ុនចាន់ដា ប្រធានគណៈកម្មការសាខា បានបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកក្នុងការត្រៀមបង្ការ និងឆ្លើយតបចំពោះទឹកជំនន់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កាកបាទក្រហមសិង្ហបុរីបានបដិភាគថវិកាសរុបចំនួន ៧៥,០០០$ (ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារ) សម្រាប់ការសាងសង់ និងស្ដារអណ្ដូងទឹក ស្ថានីយលាងដៃ និងបង្គន់អនាម័យនៅតាមសាលារៀនគោលដៅដែលរងគ្រោះដោយទឹកជំនន់ ចំនួន ២២ កន្លែង ដែលមានអ្នកទទួលផលផ្ទាល់ចំនួន១២,២៨៤ នាក់ ស្រី ៦២០០នាក់។
ក្នុងឱកាសនោះកាកបាទក្រហមកម្ពុជា បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍របស់ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ជូនអ្នកចូលរួមម្នាក់ៗ រួមមាន÷
-សិស្សានុសិស្ស ១០០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូ ១ដុំថវិកា ៥ពាន់រៀល។
-យុវជនកាកបាទក្រហម២១ នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូ ១ដុំ និងថវិកា ១ម៉ឺនរៀល។
-សាលាគោលដៅចំនួន ៧សាលា ដោយសាលានីមួយៗទទួលបាន សៀវភៅ២០ក្បាល ជែល ១កេស សាប៊ូ ២កេស ព្រមទាំងថវិកា ៥ម៉ឺនរៀល សម្រាប់លោកនាយកសាលាដែលអញ្ជើញមកចូលរួម សរុប ៨នាក់។
-លោកគ្រូ អ្នកគ្រូ ២៥នាក់ ម្នាក់ៗទទួលបានសៀវភៅ២ ក្បាល ប៊ិច ១ដើមសាប៊ូ ១ដុំ និងថវិកា ៥ម៉ឺនរៀល។ -ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ១០០នាក់ ម្នាក់ជួបបានថវិកា ១ម៉ឺនរៀល។
ដោយឡែក សាខាកាកបាទក្រហមខេត្តកំពង់ចាម ក៏បានរៀបចំវត្ថុអនុស្សាវរីយ៍ ជូនអ្នកចូលរួម ម្នាក់ៗ រួមមាន÷
-ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត ១០០នាក់ ម្នាក់ៗទទួលបានសារុង១ -៊និងយុវជនកាកបាទក្រហម ២១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១ម៉ឺនរៀលផងដែរ៕