អាមេរិក​គ្រោងបញ្ជូន​កាំភ្លើងធំ​ទៅ​អ៊ុយ​ក្រែ​ន ដើម្បី​កម្ទេច​កម្លាំរុ​ស្ស៊ី​!

0

បើយោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងអ្នកជំនាញខាងយោធា បាននិយាយថា សហរដ្ឋអាមេរិក កំពុងខិតខំប្រឹងប្រែង ក្នុងការបញ្ជូនកាំភ្លើងធំទៅកាន់អ៊ុយក្រែន ក្នុងគោលបំណងធ្វើឱ្យកងកម្លាំងរុស្ស៊ីចុះខ្សោយ មិនត្រឹមតែនៅលើសមរភូមិ។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក បារាំង សាធារណរដ្ឋឆេក និងសម្ព័ន្ធមិត្តផ្សេងទៀត កំពុងបញ្ជូនកាំជ្រួចប្រឆាំងយន្តហោះ រយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់ ដើម្បីជួយអ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់ Donbas ភាគខាងកើតផងដែរ។

គួរបញ្ជាក់ថា ការគាំទ្រដោយការការពារដែនអាកាសកាន់តែប្រសើរឡើង ជាមួយនឹង យន្តហោះគ្មានមនុស្សបើក វាយប្រហារ និងការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច សម្ព័ន្ធមិត្តសង្ឃឹមថាទីក្រុង Kyiv នឹងអាចបំផ្លាញថាមពលបាញ់របស់រុស្ស៊ីយ៉ាងច្រើននៅក្នុងសមរភូមិដែលកំពុងផ្ទុះឡើង៕

Leave A Reply

Your email address will not be published.