លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល អអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ ជាជាជាកិច្ចបច្ឆាមរណៈជូនសពលោកនាយប៉ុស្តិ៍​កោះរការ

0

(កំពង់ចាម) ៖ នារសៀលថ្ងៃ២៦​ ខែមេសា​ ឆ្នាំ​២០២២​ នេះ ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំ​ លោក-លោកស្រី​ ស្នងការរង​ នាយការិ.​ជំនាញ លោកអធិការនគរបាល​ស្រុក និងមន្រ្តីនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្ត បាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព​ និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ទោ​ ជូនសព​លោកវរសេនីយ៍ត្រី​ ទឹម​ សុធា​ នាយប៉ុស្តិ៍​នគរបាលរដ្ឋបាលកោះរការ​ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ ដែលបានទទួលមរណៈភាព​ កាលពីយប់ថ្ងៃអាទិត្យ​ ទី២៤​ ខែមេសា​ ឆ្នាំ២០២២​ វេលាម៉ោង​ ០២:១៣នាទី​យប់​ ក្នុងជន្មាយុ​ ៥២វស្សា​ ដោយពលីក្នុងពេលបំពេញបេសកកម្មការងារ​ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍​ ។

ក្នុងឱកាសដ៍ក្រៀមក្រំនោះដែរ​ លោកឧត្តមសេនីយ៍ ឯម កុសល ក៍បាននាំយកបច្ច័យ​​ និងគ្រឿងឧបភោគបរិភោគ​ដ៍ជ្រះថ្លា​របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​​មាន ថវិកាចំនួន​ ៦,០០០,០០០​ រៀល អង្ករ​០១បេ(៥០គីឡូក្រាម​) ទឹកក្រូច០៤កេស​ មី០២កេស​ ទឹកសុទ្ធ​០២កេស​ ម៉ាស់​៨ប្រអប់​ ដេីម្បី​ចូលរួមក្នុងពធីបុណ្យសព ដែលសរុបជាបច្ច័យរួម​ ​ចំនួន​ ៦,៣០០,០០០រៀល​ ។

បន្ទាប់ពីដឹកនាំកងម្លាំងគោរពវិញ្ញាណក្ខន្ធសពលោកនាយប៉ុស្តិ៍កោះរការ​ លោកឧត្តមសេនីយ៍ស្នងការក៍​បាន​ អមដំណេីរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសព​ ​ផងដែរ​ ៕

Leave A Reply

Your email address will not be published.