ការរញ្ជួយដីកម្រិត 5.5 រិចទ័របានវាយប្រហាររដ្ឋ Iwate របស់ជប៉ុន!

0

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃសុក្រថា គ្រោះរញ្ជួយដីកម្រិត 5.5រ៉ិចទ័របានវាយប្រហាររដ្ឋ Iwate ភាគពាយ័ព្យរបស់ប្រទេស។

ការរញ្ជួយដីនេះ បានកើតឡើងនៅឆ្នេរសមុទ្រនៃខេត្ត Miyagi និង Fukushima ក្នុងជម្រៅ 20 គីឡូម៉ែត្រ (ជាង 12.42 ម៉ាយ) នៅម៉ោង 11.25 យប់។

មិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់ ឬ​ការ​ខូច​ខាត ហើយ​ក៏​មិន​មាន​ការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ដែរ។

គួររំលឹកថា កាល​ពី​ថ្ងៃ​ពុធ ការ​រញ្ជួយ​ដី​កម្រិត 7.4 រ៉ិចទ័រ​បាន​វាយ​ប្រហារ​នៅ​ខេត្ត​ឆ្នេរ Fukushima និង Miyagi ក្នុង​ក្រុង Tohoku៕

Leave A Reply

Your email address will not be published.