កាណាដា គ្រោងប្រើទ្រព្យសម្បត្តិរុស្ស៊ីដែលរឹបអូសបានដើម្បីជួយដល់ជនរងគ្រោះអ៊ុយក្រែន!
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថា ប្រទេសកាណាដាកំពុងឆ្ពោះទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុម័តច្បាប់ដែលនឹងអនុញ្ញាតឱ្យខ្លួនចែកចាយឡើងវិញនូវទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលរឹបអូសបាន ដើម្បីផ្តល់សំណងដល់ជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Ottawa កាលពីថ្ងៃពុធ លោកស្រី Joly បាននិយាយថា ប្រទេសកាណាដានឹងក្លាយជាប្រទេសឧស្សាហកម្ម G7 ដំបូងគេដែលអនុញ្ញាតឱ្យមានការរឹបអូសទ្រព្យសម្បត្តិ និងកំពុងស្នើឱ្យសម្ព័ន្ធមិត្តឲ្យធ្វើតាម។
គួរជម្រាបថា ការអត្ថាធិប្បាយរបស់លោកស្រី បានកើតឡើងនៅពេលដែលប្រទេសកាណាដាក៏បានប្រកាសថាខ្លួនបានដាក់ទណ្ឌកម្មថ្មីលើមនុស្ស 203 នាក់ដែលត្រូវបានចោទប្រកាន់ថាមានការពាក់ព័ន្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការបញ្ចូលតំបន់នៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមការវាយលុកថ្មីនៃផ្នែកមួយក្នុងប្រទេសក្នុងខែនេះ ដោយជំរុញឱ្យអ៊ុយក្រែនអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ជូនអាវុធធុនធ្ងន់ ដើម្បីជួយការពារប្រឆាំងនឹងការរុញច្រានរបស់ទីក្រុងម៉ូស្គូ។ ហើយ ប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានសន្យាថានឹងបញ្ជូនអាវុធបន្ថែមទៀត៕