លោកឧត្តមសេនីយស្នងការ ឯម កុសល ចុះពិនិត្យអាគាររដ្ឋបាលប៉ុស្តិ៍នៅ ស្រុកស្រីសន្ធរនិងកោះសូទិន
លោកឧត្តមសេនីយស្នងការ ឯម កុសល ចុះពិនិត្យអាគាររដ្ឋបាលប៉ុស្តិ៍នៅ ស្រុកស្រីសន្ធរនិងកោះសូទិន
(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យការសាងសង់ ជួសជុល កែលម្អរ នូវអាគារមួយចំនួនក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ។
១-ស្រុកកោះសូទិន ប៉ុស្ដិ៍នគរបាលរដ្ឋបាលមហាខ្ញូង សាងសងរួចរាល់១០០% មានទំហំ ១១មx៩ម ។ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតានង់ សាងសង់សម្រេចបាន៥០% មានទំហំ ១១មx៩ម ។
២-ស្រុកស្រីសន្ធរ ប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះអណ្ដែត សាងសងរួចរាល់១០០% មានទំហំ ១១មx៩ម ការត្រៀមបន្តជួសជុលកែលម្អរ ផ្នែកខាងក្នុងនៃអគារអធិការរដ្ឋាន ដេីម្បីរៀបចំបង្ករឲ្យមានលក្ខណ:ជាទម្រង់ សមស្របតាមបណ្ដាផ្នែកជំនាញនីមួយៗ បម្រើការងារ និងទុកដាក់ឯកសារឲ្យបានងាយស្រួល ព្រមមានទាំងរោងសម្រាប់ទុកមធ្យោបាយ សម្ភារៈ បន្ទប់សម្រាករបស់កម្លាំងអន្តរាគមន៍ពិសេស និងរោងអាហារ ជាដេីម ។
សូមបញ្ជាក់ផងដែរថា អាគារប៉ុស្ដិ៍ទាំងបីនេះ បានសាងសង់សមស្របតាមបច្ចេកទេសបទដ្ឋានជាទម្រង់របស់ក្រសួងមហាផ្ទៃ និងការជួសជុលកែលម្អរអាគារអធិការដ្ឋាននេះ ដោយទទួលបានការផ្តួចផ្ដេីមកសាងពីសំណាក ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ខ្ញុំឧត្តមសេនីយ៍ស្នងការ លោក-លោកស្រីអធិការ-អធិការរង រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ព្រមទាំងសប្បុរសជននានា ក្នុងនិងក្រៅស្រុក ដែលត្រូវចំណាយអស់ថវិកាប្រមាណ ជាង៧មុឺនដុល្លារអាមេរិច និងគ្រោងនឹងសម្ពោធឲ្យប្រេីប្រាស់ជាផ្លូវការណ៍ នាពេលឆាប់ៗខាងមុខនេះ ៕