ពូចក់ ចង់ទៅបួសផង ចង់លោតទឹកលើស្ពានជ្រោយចង្វារផង.ព្រោះខឹងប្រពន្ធសុំលែងលះ!

0

(ភ្នំពេញ)៖ ប្រពន្ធទើបតែឡាយបង្ហាញលិខិតលែងលះ ស្រាប់តែពេលនេះ ពូចក់ ចេញវីដេអូឡាយប្រុងទៅលោតទឹក តាមការសន្យា នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
អ្នកនាង ផល្លា បានឡាយវីដេអូ បង្ហាញលិខិតលែងលះជាមួយAdminជីងចក់ ។
ដោយដាក់ចំណងជើងថា «ច្បាស់ច្បាស់គ្រប់យ៉ាងនៅក្នុងថ្ងៃនេះ នេះគ្រាន់ទេមួយជ្រុងទេ មានជាច្រើនជ្រុងទៀតគ្រាន់តែខ្ញុំមិនហែកមនុស្សដែលធ្លាប់ជាប្ដីទេ បញ្ចប់ត្រឹមនឹងបានហើយ good bye lucky na !!!!»។

នៅក្នុងការឡាយនោះនាង ផល្លា បាននិយាយរៀបរាប់ រឿងរ៉ាវជាច្រើន តាំងពីស្គាល់គ្នាជាមួយ Adminជីងចក់ ដំបូង រហូតដល់ពេលនេះ និងបញ្ជាក់ថា ខ្លួនឡាយ បកស្រាយជាសាធារណៈនេះ។

ដើម្បីឲ្យបងប្អូនយល់ពីមូលហេតុ ដែលខ្លួនសម្រេចលែងលះ ដោយសារ អស់ការអត់ធ្មត់បន្តដំណើរជីវិតជាមួយនឹង ជីងចក់ ទៀត។
បន្ថែមលើនេះ អ្នកនាង បានបញ្ជាក់ថា Adminជីងចក់ មិនមែនជាស្វាមីខ្លួនទៀតទេ អញ្ចឹងចង់ ឆាត ទៅស្រីណា , ចង់ធ្វើអ្វី។

សង្គមមិនទទួលស្គាល់បែបណាទៀត ក៏មិនប៉ះពាល់ជាមួយខ្លួននោះដែរ។
ចាប់ពីថ្ងៃនេះតទៅ អ្នកនាង លែងមានទំនាក់ទំនងជាមួយបុគ្គលម្នាក់នេះទៀតហើយ។

ក្រោយអ្នកនាង ផល្លា ឡាយចប់ នៅយប់ថ្ងៃដដែលនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ។
ក៏បានធ្វើការឡាយផងដែរ ដោយដាក់Captionដ៏ទាក់ទាញ និងមិននឹកស្មានដល់ថា ចង់ទៅបួសផង ចង់លោតទឹកលើស្ពានជ្រោយចង្វារផង ខូចចិត្តស្ទើរប្រេះទ្រូងដោយសារMANU នៅក្នុងការឡាយនោះ។

ពេលកំពុងនិយាយលេងសើច ឆ្លើយតបជាមួយនឹងខំមិនប្លែកៗជាច្រើននោះ មានខំមិនមួយ លើកឡើងថា ពូចក់អត់សេដទេ? ស្រាប់តែពូចក់ បង្ហាញអារម្មណ៍ពិតថា ពូសេដខ្លាំងណាស់ ពូនិយាយមែន។

សួរថា៖សេដទេ សេដ សួរថា ប៉ះពាល់ផ្លូវអារម្មណ៍ទេ ប៉ះពាល់ សួរថា ឲ្យពិបាកចិត្តអត់ ពិបាកចិត្ត ប៉ុន្តែពូនៅតែរឹងមាំ ព្រោះការងារ គឺការងារ រឿងជីវិតគ្រួសារ ដឹងរឿងជីវិតគ្រួសារ គឺអត់ប៉ះពាល់គ្នាទេ។

ឆ្លើយសំណួរជាមួយនឹងទឹកមុខក្រៀមក្រំខាងលើនេះ ស្រាប់តែមានខំមិនមួយទៀត លើកទឹកចិត្តថា ពូត្រូវតែរឹងមាំដើម្បីស្រីៗ នៅរង់ចាំពូទៀត។ ភ្លាមនោះ Adminជីងចក់ ឆ្លើយតប ជាមួយនឹងការសន្យា ថាអរគុណច្រើនក្មួយ ពូនឹងចងចាំពាក្យពេចន៍ ដែលក្មួយបានផ្ដែផ្ដាំហ្នឹង ចាំជានិច្ចក្នុងក្រអៅបេះដូងរបស់ពូ ពូអរគុណ។
ក្នុងការឡាយនោះ Adminជីងចក់ ក៏បានបង្ហាញពីការ ដែលខ្លួនយំរួចហើយផងដែរ៕

Leave A Reply

Your email address will not be published.