នាយការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្រ្តីម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេស ធ្វើឃាត់ខ្លួនពាក់ព័ន្ធនឹងករណីផ្សំគំនិតជួញដូរគ្រឿងញៀន!
(សៀមរាប) ៖ នាយការិយាល័យបង្រ្កាបគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តសៀមរាប និង បក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេស ធ្វើឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា នាយអាវុធហត្ថដែលឃាត់ខ្លួននោះមានឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន,ទី២.នាយចំណង់ នាម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ។
សមត្ថកិច្ចបន្តថា នាយអាវុធហត្ថដែលរកឃើញបទល្មើសពាក់ព័ន្ធនឹងពីរនាក់ខាងលើនេះ គឺដោយគាត់បំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបស់គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន ។
អីចឹងទេកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបតែម្តងដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបទេ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង។
ចំណែកលោកយិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី ៣០ ខែមេសានេះថា បច្ចុប្បន្ននាយអាវុធហត្ថទាំងពីររូបត្រូវបានបញ្ជូនដល់ដៃចៅក្រមហើយ ក៏កំពុងសួរនាំឡើយ ៕