ស៊ែប៊ី បង្ហាញកាំជ្រួចមីស៊ីលរបស់ចិន ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៅតំបន់បាល់កង់!

0

ប្រទេសស៊ែប៊ី បានបង្ហាញនូវកាំជ្រួចមីស៊ីលពីដីទៅអាកាស ដែលផលិតដោយចិន ដែលជាការបង្ហាញអំពីភាពខ្លាំងខាងយោធា នៅពេលដែលទីក្រុង Belgrade កំពុងតែអនុវត្តនូវទង្វើតុល្យភាពដ៏ទន់ភ្លន់ ជុំវិញការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

ការទិញប្រព័ន្ធកាំជ្រួចរបស់ចិន ដែលត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមានការព្រួយបារម្ភនៅលោកខាងលិច និងក្នុងចំណោមប្រទេសជិតខាងមួយចំនួនរបស់ប្រទេសស៊ែប៊ី ថាការកសាងអាវុធនៅតំបន់បាល់កង់អាចគំរាមកំហែងដល់សន្តិភាពដ៏ផុយស្រួយនៅក្នុងតំបន់។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានថ្លែង អមដោយមេបញ្ជាការយោធា ថា”ខ្ញុំមានមោទនភាពចំពោះកងទ័ពស៊ែប៊ី ខ្ញុំមានមោទនភាពចំពោះវឌ្ឍនភាពដ៏អស្ចារ្យមួយ”។

លោក Vucic បានសង្កត់ធ្ងន់ថា ប្រព័ន្ធអាវុធមិនមែនជាការគំរាមកំហែងទេ គ្រាន់តែជា “ការរារាំងដ៏មានឥទ្ធិពល” ប្រឆាំងនឹងអ្នកវាយប្រហារដែលមានសក្តានុពលប៉ុណ្ណោះ។

ទីក្រុងបែលក្រាដ នៅតែមានទំនាក់ទំនងស្អិតរមួតជាមួយសមាជិកណាតូ ក្រូអាត និងម៉ុងតេណេហ្គ្រោ ក៏ដូចជាបូស្នៀ ខណៈដែលមេដឹកនាំផ្តាច់ខ្លួនបូស្នៀ លោក មីឡូរ៉ាដ ដូឌីក ក៏បានចូលរួមក្នុងការបង្ហាញយោធាកាលពីថ្ងៃសៅរ៍។

គួរជម្រាបថា ទោះបីជាប្រទេសស៊ែប៊ីបានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសការវាយប្រហារបង្ហូរឈាមរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ទីក្រុងបែលក្រាដបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅទីក្រុងមូស្គូ ឬរិះគន់ទាំងស្រុងចំពោះអំពើឃោរឃៅជាក់ស្តែងដែលប្រព្រឹត្តដោយទាហានរុស្ស៊ីនៅអ៊ុយក្រែន៕

Leave A Reply

Your email address will not be published.