លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតជួបសំណេះសំណាលជាមួយសមាជិកបក្ស!

0

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សសាខាភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ចំនួន២៩រូប ដើម្បីណែនាំ និងជំរុញលើការងារបក្ស មួយចំនួន រួមមាន
១.ជំរុញលើការចលនាកសាងសមាជិកបក្សថ្មីបន្ថែម
២-ខិតខំលើការគ្រប់គ្រង និងពង្រឹងសមាជិកបក្ស
៣.ជំរុញឲ្យសមាជិកបក្សទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី០៥.០៦.២០២២ ពេលខាងមុខ ។
៣.ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ ។
ក្នុងនោះលោកប្រធានក្រុមការងារ បានផ្តល់នូវថវិការ ជូនដល់លោកប្រធានក្រុមបក្ស ចំនួន២៩រូប ក្នុងម្នាក់ទទួលបានថវិការចំនួន១០,០០០រៀល និងឧបត្ថម្ភក្នុងថ្ងៃចូលបុណ្យចូលឆ្នាំខ្មែរកន្លងមកនូវថវិការ ចំនួន១០០,០០០រៀលផងដែរ ដែលជាថវិការរបស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្ត ប្រចាំមណ្ឌលខេត្តកំពង់ចាម ។
ចំណាយថវិការអស់ចំនួន៣៩០,០០០រៀល ៕

Leave A Reply

Your email address will not be published.